មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាគូស​បញ្ជាក់​អំពី​ក្តី​ព្រួយ​បារម្ភ​ចំពោះ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​កាត់​ដេរ​នៅ​កម្ពុជា

៦-មករា-២០១៣

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) នៅ​តែ​បន្ត​មាន​ការ​ព្រួយ​បារម្ភ​អំពី​លក្ខខណ្ឌ​ការងរ​ក្នុង​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ដែល​ពុំ​ទាន់​មាន​​សុវត្ថិភាព និង​ផាសុខភាពសម្រាប់កម្មករ​នៅ​ឡើយ ហើយ​នេះ​ក៏​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ការងារ​ជា​មូល​ដ្ឋាន​របស់​កម្មករ​។ ការ​ព្រួយ​បារម្ភ​របស់​ ម.ស.ម.ក មាន​កាន់​តែ​ខ្លាំង​ក្លា​ឡើង​នៅ​ពេល​មាន​តួ​លេខ​នា​ពេល​ថ្មីៗ​នេះ​ដែល​បាន​ចុះ​ផ្សាយ​ពីចំនួន​កម្មករ​រោង​ចក្រ​ជា​​ច្រើន​ដួល​សន្លប់​ក្នុងឆ្នាំ​២០១២ តាម​ការ​រាយការណ៍​ដោយ​កាសែត​ ឌឺ​ខេមបូ​ឌាដេលី ចេញ​ផ្សាយ​នៅ ថ្ងៃ​ទី ០៣ ខែ​មករា​ឆ្នាំ​២០១២​ ដែល​ចំណង​ជើង​ថា​ ("ចំនួន​កម្មករ​រោង​ចក្រ​ដួល​សន្លប់​បាន​ធ្លាក់​ចុះក្នុង​ឆ្នាំ​២០១២")។

ប្រភពព័ត៍មាន : មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាគូស​បញ្ជាក់​អំពី​ក្តី​ព្រួយ​បារម្ភ​ចំពោះ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​កាត់​ដេរ​នៅ​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo