១៨-មករា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៣ គម្រោងអ្នកការពារសិទ្ធិមនុស្សកម្ពុជារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ធ្វើការបង្ហោះគេហទំព័រថ្មីរបស់ខ្លួនគឺ www.sithi.org/hrd ដែលត្រូវបានបង្កើតឡើងធ្វើជាប្រភពព័ត៌មានសំខាន់ៗដើម្បីជួយក្រុមអ្នកការពារសិទ្ធិមនុស្ស មេធាវី និងក្រុមសង្គមស៊ីវិលក្នុងការការពារផ្នែកច្បាប់និងការលើកស្ទួយសិទ្ធិមនុស្ស ជាពិសេសសិទ្ធិដើម្បីទទូលបានសេរីភាពបញ្ចេញមតិ សេរីភាពក្នុងការចូលរួម និងសេរីភាពក្នុងការជួបជុំនៅក្នុងប្រទេសកម្ពុជា។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហោះគេហទំព័រអ្នកការពារសិទ្ធិមនុស្សថ្មីដែលមានព័ត៌មានសំខាន់ៗដូចជាច្បាប់ជាតិ អន្តរជាតិ និងវេទិកាពិភាក្សាច្បាប់