២៧-មករា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") មានការព្រួយបារម្ភដោយមានការចេញផ្សាយព័ត៌មាននាពេលថ្មីៗនេះ ក្នុងទំព័រសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ("កូដកម្មក្នុងរោងចក្រនៅកម្ពុជាអាចប៉ះពាល់ដល់ការបញ្ជាទិញ") ដោយមានការបង្ហាញថា មានកម្មករប្រហែលជា ១០.០០០ (មួយម៉ឺន) នាក់ បានធ្វើកូដកម្មនៅរោងចក្រចំនួនប្រាំពីរ ឬប្រាំបី ចាប់តាំងពីដើមឆ្នាំ២០១៣ មក ក្នុងគោលបំណងទាមទារឲ្យមានការ តម្លើងប្រាក់ឈ្នួលអប្បបរមា និងទាមទារឲ្យមានការកែលម្អលក្ខខណ្ឌការងារ
ប្រភពព័ត៍មាន : ម.ស.ម.ក លើកឡើងនូវក្តីព្រួយបារម្ភអំពីកូដកម្មដែលមានការកើនឡើងនៅតាម បណ្តាលរោងចក្រកាត់ដេរ នៅក្នុងឆ្នាំ២០១៣នេះ