២៩-មករា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) និង អង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាស៊ីដស្វាគមន៍ចំពោះលទ្ធផលនៃសវនាការក្នុងករណីអំពើហិង្សាដោយអាស៊ីដលើកដំបូងបង្អស់នៅក្នុងប្រទេសដែលច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង (ច្បាប់អាស៊ីដ) ត្រូវបានយកមកអនុវត្តក្នុងការសម្រេចក្តី។ ប៊ី សឿនដែលត្រូវបានចោទប្រកាន់អំពើហិង្សដោយចេតនា តាមមាត្រា២០ នៃច្បាប់អាស៊ីដ ត្រូវបានផ្តន្ទាទោសនៅថៃ្ងទី ២៨ ខែមករា ឆ្នាំ២០១៣ ដោយសាលាដំបូងរាជធានីភ្នំពេញ ឲ្យជាប់ពន្ធនាគារចំនួន ៥ ឆ្នាំ ជាទោសអតិបរមានៅក្នុងមាត្រា២០ និងត្រូវបានពិន័យជាប្រាក់ចំនួន ២.៥០០ ដុល្លារសហរដ្ឋអាមេរិក (១០.០០០.០០០ រៀល) ដោយសារតែបានវាយប្រហារមកលើអតីតភរិយារបស់លោកដោយប្រើអាស៊ីដ។
ប្រភពព័ត៍មាន : ម.ស.ម.ក និង អង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាស៊ីដស្វាគមន៍ចំពោះសាលក្រមដំបូងនៃច្បាប់អាស៊ីដ