១៥-កុម្ភៈ-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
លោក Michael Posner ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣។ នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកឧបការី Posner នឹងជួបជាមួយ មន្រ្តីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីពិភាក្សាបញ្ហាសិទ្ធិមនុស្ស សេរីភាពនយោបាយ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ប្រភពព័ត៍មាន : សនិ្នសីទសារព័ត៌មានជាមួយលោកឧបការីរដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ