២៥-កុម្ភៈ-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ "ក្រុមអ្នកការពារសិទ្ធិមនុស្ស៖ វិធានការជាក់លាក់សំរាប់ការការពារខ្លួន" ក្នុងគោលបំណងប្រមូលផ្តុំ អ្នកការពារសិទ្ធិមនុស្ស (សកម្មជនការពារសិទ្ធិមនុស្ស) ពីតំបន់ ផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជារួមមានប្រធានសហគមន៍ សកម្មជនដីធ្លី សហជីព សិស្សនិសិ្សត និង អ្នកធ្វើការលើវិស័យសិទ្ធិមនុស្ស ដើម្បីពិភាក្សាពីវិធានការប្រតិបត្តិដើម្បីបង្កើននូវសុវត្ថិភាពផ្ចាល់ខ្លួន។
ប្រភពព័ត៍មាន : ម.ស.ម.ក នឹងរៀបចំសិក្ខាសាលាស្តីពី "ក្រុមអ្នកការពារសិទ្ធិមនុស្ស៖ វិធានការជាក់លាក់សំរាប់ការការពារខ្លួន"