១-មីនា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា នឹងពង្រឹកសេវា ទូរស័ព្ទជំនួយកុមារលេខ ២៨០ ដែលហៅ ចូលដោយឥតគិតថ្លៃ ពី ១៣ ម៉ោងកន្លះ ទៅ២៤ ចាប់ពីថ្ងៃនេះតទៅ។ ការពង្រីកនេះ នឹង ឆ្លើយតបទៅនឹងតម្រូវការសេវាគាំទ្រនាពេលយប់ ហើយកុមារនិងយុវវ័យ អាចមានលទ្ធាភាព កាន់តែច្រើនថែមទៀត ដើម្បីទាក់ទង អ្នកពិគ្រោះយោបល់តាមទូរស័ព្ទ ដើម្បីពិភាក្សាបញ្ហានានា ដោយហេតុថា មានបញ្ហាជាច្រើនកើតមាននៅពេលយប់ ហើយកុមារនិងយុវវ័យ ត្រូវការជំនួយ។
ប្រភពព័ត៍មាន : ការពង្រឹងសេវាបណ្តាញទូរស័ព្ទជំនួយកុមារទៅ ២៤ ម៉ោង