៧-មីនា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្ងៃ៧ ខែមិនា ឆ្នាំ២០១៣ - ចំនួនស្ត្រី និងក្មេងស្រីនៅក្នុងពន្ធនាគារនៃប្រទេសកម្ពុជា បន្តកើន ឡើងនៅក្នុងអត្រាមួយដែលគួរឲ្យព្រួយបារម្ភ។ ត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០១២ មានអ្នកទោស ជាស្ត្រីចំនួន ១,២៧០ នាក់នៅក្នុងពន្ធនាគារនៃប្រទេសកម្ពុជា ដែលមានការកើនឡើង ៣៩% ចាប់តាំងពីខែធ្នូ ឆ្នាំ២០១០។ ស្ត្រី និងក្មេងស្រី មានអត្រា ៨% នៃចំនួនអ្នកទោសទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែអត្រានៃការជាប់ពន្ធនាគាររបស់អ្នកទាំងនោះ បានកើនឡើងបួនដងច្រើនជាងចំនួនអ្នកទោសជាបុរស។
ប្រភពព័ត៍មាន : អង្គការសិទិ្ធមនុស្សលីកាដូ បង្ហាញពីកំណើនដ៏គួរឲ្យព្រួយបារម្ភ នៃចំនួនអ្នកទោសស្រីនៅក្នុងថ្ងៃទិវាសិទិ្ធនារី អន្តរជាតិ