១៣-មីនា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សកម្មជនសហគមន៍ប្រាំបួននាក់ឈ្មោះ ឈៀង វុទ្ធី, ហែន ហៃ, សៅ កន, មាស វ័ន្ត, មាស គឿង, ម៉ៅ ធា, នួន គិន, ដួង ចាយ និងព្រំ ស៊ុយ នឹងចូលផ្តល់ចម្លើយនៅសាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៣ ខាងមុខនេះ។ អ្នកទាំងប្រាំបួនត្រូវបានកោះហៅយោងតាមបណ្តឹងដែលបានធ្វើឡើងកាលពីឆ្នាំ២០១១ ដោយលោកស្រី អ៊ុល រដ្ឋា បន្ទាប់ពីសកម្មជនសហគមន៍ព្រៃឡង់បានហាមឃាត់គាត់ពីការកាប់រានព្រៃសហគមន៍នៅភូមិអូស្លឹកគ្រៃ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងរាយការណ៍ពីសកម្មភាពរបស់លោកស្រីទៅកាន់អាជ្ញាធរមូលដ្ឋាន។
ប្រភពព័ត៍មាន : សេចក្តីប្រកាសព័ត៌មានរបស់គម្រោងគាំទ្រអ្នកការពារសិទ្ធិមនុស្ស សាលាដំបូងខេត្តកំពង់ធំចេញដីការកោះហៅសកម្មជនសហគមន៍ព្រៃឡង់មកពីស្រុកសណ្តាន់៩នាក់ អោយចូលផ្តល់ចម្លើយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣