២-មេសា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
សហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (“អ.វ.ត.ក”) បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន និងបានធ្វើរបាយការណ៍ស្តីពីការស្រាវជ្រាវរបស់ខ្លួន ដើម្បីស្វែងរកអំពីមូលហេតុនៃមរណភាពរបស់ លោក អៀង សារី។ សហព្រះរាជអាជ្ញាបានធ្វើសេចក្តីសន្និដ្ឋានថា មរណភាពរបស់លោក អៀង សារី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺដោយសារមូលហេតុធម្មជាតិ។
ប្រភពព័ត៍មាន : សេចក្តីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញា