១១-មេសា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ស្វាគមន៍របាយការណ៍ដែលថា ចំណាត់ការនានាបានត្រូវធ្វើឡើងនៅក្នុងតុលាការនៃប្រទេសអង់គ្លេស និងប្រទេសវ៊េល ប្រឆាំងនឹងក្រុមហ៊ុនពហុជាតិ ថេត និងឡីល្ល ភិអ៊ិលស៊ី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយផ្អែកលើមូលហេតុនៃការចាប់យកដីដោយខុសច្បាប់និងពាក់ព័ន្ធនឹងការរំលោភបំពានផ្នែកសិទ្ធិមនុស្សដទៃទៀត ដែលប្រព្រឹត្តដោយអ្នកផ្គត់ផ្គង់របស់ខ្លួននៅប្រទេសកម្ពុជា គឺក្រុមហ៊ុនចម្ការកោះកុង ខូអ៊ិលធីឌី និងឧស្សាហកម្មស្ករសកោះកុង ខូអ៊ិលធីឌី (តទៅនេះហៅរួមគ្នាថា "ក្រុមហ៊ុនកោះកុង")។
ប្រភពព័ត៍មាន : ម.ស.ម.ក ស្វាគមន៍ចំពោះចំណាត់ការថ្មីមួយ ដែលបានផ្តើមឡើងដោយតុលាការនៃប្រទេសអង់គ្លេស និងប្រទេសវ៊េល ប្រឆាំងនឹងក្រុមហ៊ុនពហុជាតិ ថេត និងឡីល្ល ភិអ៊ិលស៊ី មានមូលដ្ឋាននៅចក្រភពអង់គ្លេស ជួសមុខឲ្យប្រជាពលរដ្ឋកម្ពុជា ២០០នាក់ដែ