២៣-មេសា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានការព្រួយបារម្ភ ផ្ញើសារជាសំឡេង ឬក៏សារតាមរយៈការហៅទូរសព្ចដើម្បីគាំទ្រដល់ លោកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារមកកាន់ ម.ស.ម.ក ដើម្បីអាចឲ្យ ម.ស.ម.ក ផ្សាយនូវសារទាំងនោះដោយផ្ចាល់នៅខាងដើមកម្មវិធីវិទ្យុរបស់ ម.ស.ម.ក ដែលធ្វើការផ្សាយចាប់ពីម៉ោង ១១:០០ ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ នៅលើស្ថានីយវិទ្យុ អែហ្វ អឹម ១០៥ មេហ្កាហឺត ជារៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បត៌ិ រហូតដល់ថ្ងៃដែលលោកស្រីនឹងត្រូវបានដោះលែង។
ប្រភពព័ត៍មាន : ម.ស.ម.ក សម្ភោធយុទ្ធនាការ "សំឡេងសេរីភាព" ដើម្បីគាំទ្រសកម្មជន យ៉ោម បុប្ផា ដែលជាប់ពន្ធនាគារ និងទាមទារការដោះលែងជាបន្ទាន់