២៦-មេសា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គម្រប់រយៈពេលមួយឆ្នាំ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធនូវខួបមួយឆ្នាំនៃអំពើឃាតកម្មលើរូបលោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅតំបន់ជួរភ្នំក្រវាញ ខេត្តកោះកុង ក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) និងចូលរួមសោកស្តាយចំពោះមរណៈភាពនេះ។ លោក ឈុត វុទ្ធី ជាស្ថាបនិក និងជាប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនការពារបរិស្ថាន ព្រមទាំងជាសកម្មជនប្រឆាំងការកាប់ឈើដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។
ប្រភពព័ត៍មាន : ម.ស.ម.ក ចូលរួមមរណៈទុក្ខគម្រប់ខួបមួយឆ្នាំលើឃាតកម្មសកម្មជនបរិស្ថាន គឺលោក ឈុត វុទ្ធី និងភាពអយុត្តិធម៌ដោយអំពើហិង្សា និងនិទណ្ឌភាពនៅតែបន្តកើតមាននៅកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣