១៥-មិថុនា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចជាដោយសាលាឧទ្ធរណ៍កាលពីម្សិលមិញ ក្នុងការតម្កល់សាលក្រមផ្តន្ទាទោសរបស់សកម្មជនអ្នកការពារសិទ្ធិដីធ្លី អ្នកស្រី យ៉ោម បុប្ផា ត្រូវបានរកឃើញថាមានទោសពីបទ "អំពើហឹង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស" កាលពីថ្ងែ ទិ២៧ ខែធ្នូ ឆ្នាំ២០១២។ ទោះបីជាកាលពីម្សិលមិញ សាលាឧទ្ធណ៍ បានបន្ថយទោសរបស់អ្នកស្រី យ៉ោម បុប្ផា នៅត្រឹមតែ ២ឆ្នាំ ដោយសារការពិតដែលថាអ្នកស្រីមិនបានប្រព្រឹត្តិបទល្មើសដោយផ្ទាល់ ប៉ុន្តែអ្នកស្រីត្រូវបាននាំត្រលប់ទៅកាន់ពន្ធនាគារកាលពីល្ងាចម្សិលមិញបន្ទាប់ពីសេចក្តីសម្រេចនៅទីនោះអ្នកស្រីនឹងត្រូវទទូលទោសដែលនៅសល់ទាំងអស់គឺ ១៥ខែទៀត។
ប្រភពព័ត៍មាន : ការតម្កល់សាលក្រមផ្តន្ទាទោសអ្នកការពារសិទ្ធិមនុស្ស បង្ហាញឲ្យឃើញនូវការវាយប្រហារមួយទៀតមកលើសិទ្ធិមនុស្ស និងយុត្តិធម៌ក្នុងព្រះរាជាណាចក្រ