ម​.​ស​.​ម​.​ក សម្តែង​ក្តីបារម្ភ​ចំពោះ​របៀប​នៃ​ការផ្ទៀងផ្ទាត់​ឡើងវិញ​​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​

៧-សីហា-២០១៣

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) ព្រួយបារម្ភ​អំពី​កង្វះ​តម្លាភាព​ចំពោះ​ការផ្ទៀងផ្ទាត់​លើ​ការ​គណនា​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅនេះ​។ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (“​គ​.​ជ​.​ប​”) បានរៀបចំ​ការផ្ទៀងផ្ទាត់​ឡើងវិញ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ប្រមូលបាន​ពី​ខេត្ត​ចំនួន​២២ ដែល​ដំណើការ​ផ្ទៀងផ្ទាត់​នេះ​បានចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៣ នៅឯ​ទីស្នាក់ការ​កណ្តាល​របស់ គ​.​ជ​.​ប នៅក្នុង​ក្រសួងមហាផ្ទៃ​។​

ប្រភពព័ត៍មាន : ម​.​ស​.​ម​.​ក សម្តែង​ក្តីបារម្ភ​ចំពោះ​របៀប​នៃ​ការផ្ទៀងផ្ទាត់​ឡើងវិញ​​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo