៩-សីហា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ជំរុញអោយគណបក្សនយោបាយទាំងពីរ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ("គ.ជ.ប") ប្តេជ្ញាចិត្តជាថ្មីក្នុងការបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ គណៈកម្មការចម្រុះនេះ គួរតែដាក់បញ្ចូលសមាសភាពតំណាងសង្គមស៊ីវិលហើយ យ៉ាងហោច ក៏គួរមានការឃ្លាំមើលពីសំណាក់អង្គការសហប្រជាជាតិ ("អ.ស.ប") ផងដែរ។ ក្នុងកំឡុងពេលតានតឹងនេះ វាពិតជាមានសារៈសំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំគណបក្សបង្កើតនូវគំរូល្អដល់អ្នកគាំទ្ររបស់ខ្លួន និងប្តេជ្ញាអង្គុយជាមួយគ្នាដើម្បីចរចាស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយចំពោះការជាប់គាំងផ្នែកនយោបាយនេះ។
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍ ម.ស.ម.ក អំពាវនាវអោយមានការពិភាក្សាឡើងវិញចំពោះការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត និងអំពាវនាវអោយរក្សា ភាពអត់ធ្មត់ក្នុងកំឡុងពេលតានតឹងក្រោយការបោះឆ្នោតនេះ