៩-សីហា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គម្រោងនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ(សូជី)របស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា(ម.ស.ម.ក)នៅថ្ងៃទី០៩ខែសីហាឆ្នាំ២០១៣នេះនឹងសម្ពោធគេហទំព័រដែលមានអាសយដ្ឋាន http//:sogi.sithi.org។ គេហទំព័រ"ឥន្ទធនូខ្មែរ"នេះត្រូវបានបង្កើតឡើងដើម្បីជាប្រភពពត៌មានដ៏សំខាន់សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា(ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ)នៅក្នុងប្រទេសកម្ពុជាក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល"អង្គការក្រៅរដ្ឋាភិបាល"អ្នកបង្កើតគោលនយោបាយព្រមទាំងបុគ្គលដែលធ្វើការដើម្បីលើកកម្ពស់និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសម្ពោធគេហទំព័រ"ឥន្ទធនូខ្មែរ"ដែលជាកន្លែងផ្ទុកពត៌មានទាក់ទងនឹងនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រនៅក្នុងប្រទេសកម្ពុជា