២៦-សីហា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិទាំងអស់ឲ្យបានជ្រាបថា យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លេខ ២៩/២០១៣ កបធ.សសរ ចេះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ គ.ជ.ប នឹងធ្វើការបើកកញ្ចប់សុវត្ថិភាព "ក" ចំនួន ០៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបង ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត។
ប្រភពព័ត៍មាន : សេចក្តីជូនដំណឹងរបស់ គ.ជ.ប ស្តីពីការបើកកញ្ចប់សុវត្ថិភាព "ក" ចំនួន ០៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបង