​ម​.​ស​.​ម​.​ក ចេញផ្សាយ​សៀវភៅ​ម​គ្គុ​ទេស​ក៏​ស្តីពី​នីតិវិធី​មុន​ការជំនុំជម្រះ និង​ការជំនុំជម្រះ​ក្នុង​រឿង​ព្រហ្មទណ្ឌ​អនុវត្ត​នៅ​តុលាការ​កម្ពុជា​

២៦-សីហា-២០១៣

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៣ នេះ មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា ("​ម​.​ស​.​ម​.​ក​") ចេញផ្សាយ​សៀវភៅ​ម​គ្គុ​ទេស​ក៏​ដែល​រៀបរាប់​អំពី​នីតិវិធី​ព្រហ្មទណ្ឌ​នៅ​តុលាការ​កម្ពុជា​។ សៀវភៅ​ម​គ្គុ​ទេស​ក៏​ស្តីពី "​នីតិវិធី​មុន​ការជំនុំជម្រះ និង​ការជំនុំជម្រះ​៖ សៀវភៅ​ម​គ្គុ​ទេស​ក៏​ស្តីពី​នីតិវិធី​ព្រហ្មទណ្ឌ​នៅ​តុលាការ​កម្ពុជា "​ត្រូវបាន​តាក់តែងឡើង​សម្រាប់​ជាការ​ណែនាំ​ដល់​អ្នកអនុវត្ត​ច្បាប់ ដោយមាន​គូសបញ្ជាក់​អំពី​គ​ន្លឺះ​ទាក់ទិន​នឹង​នីតិវិធី​មុន​ការជំនុំជម្រះ និង​ជំនុំជម្រះ ព្រមទាំង​នីតិវីធី​មូលដ្ឋាន​សម្រាប់​ការ​ប្តឹងទៅ​តុលាការ​ជាន់ខ្ពស់​នៅ​តុលាការ​កម្ពុជា ដូចដែល​បាន​បញ្ញត្ត​នៅក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ("​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​")​។​

ប្រភពព័ត៍មាន : ​ម​.​ស​.​ម​.​ក ចេញផ្សាយ​សៀវភៅ​ម​គ្គុ​ទេស​ក៏​ស្តីពី​នីតិវិធី​មុន​ការជំនុំជម្រះ និង​ការជំនុំជម្រះ​ក្នុង​រឿង​ព្រហ្មទណ្ឌ​អនុវត្ត​នៅ​តុលាការ​កម្ពុជា​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo