១-កញ្ញា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គណបក្សសង្គ្រោះជាតិ ("គ.ស.ជ") បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ បញ្ជាក់ពីគោលជំហររបស់ខ្លួនស្តីពីការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើន ដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះ គឺថា គ.ស.ជ "ប្រឆាំងនឹង អំពើហិង្សា ការរើសអើងជាតិសាសន៍ ការស្អប់ខ្ពើមជនបរទេស និងការរើសអើង"។
ប្រភពព័ត៍មាន : ម.ស.ម.ក ស្វាគមន៍ការប្តេជ្ញារបស់ គ.ស.ជ ចំពោះគោលការណ៍សិទ្ធិមនុស្សជាសកល និងការប្រឆាំងនឹងការរើសអើងជាតិសាសន៍ ហើយសង្ឃឹមថា គ.ស.ជ នឹងអនុវត្តសកម្មភាពតាមពាក្យប្តេជ្ញានោះ