៣-កញ្ញា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នាថ្ងៃស្អែក គឺថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ ជាថ្ងៃគម្រប់ខួបរយៈពេលមួយឆ្នាំ ចាប់តាំងពីសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា ត្រូវបានអាជ្ញាធរចាប់ខ្លួនក្បែរគេហដ្ឋានរបស់អ្នកស្រីនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ អ្នកស្រី ត្រវបានចាប់ខ្លួនជាមួយនឹងស្វាមីរបស់អ្នកស្រី ដោយរងការចោទប្រកាន់ពី "បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស" តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធទៅនឹងករណីវាយដំទៅលើអ្នករត់ម៉ូតូឌុបពីរនាក់។
ប្រភពព័ត៍មាន : សកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា បន្តនៅជាប់ពន្ធនាគារអស់រយៈពេល ១ឆ្នាំ បើទោះជាខ្វះភស្តុតាងជាក់លាក់ដើម្បីធ្វើការចោទប្រកាន់លើរូបអ្នកស្រីក៏ដោយ