១៦-កញ្ញា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី "សេរីភាពបញ្ចេញមតិនៅកម្ពុជា៖ ការប្រមើលមើលទៅអនាគត"។ កិច្ចពិភាក្សាតុមូលនេះនឹងក្លាយជាកិច្ចពិភាក្សាតុមូលលើកទី៦ របស់គម្រោងសេរីភាពបញ្ចេញមតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានគោលបំណងផ្តល់វេទិកាសម្រាប់ក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ក្រុមសរសេរប្លុក និងយុវជន ដើម្បីចូលរួមពិភាក្សាបន្ថែមទៀតស្តីពីស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា និងការរំពឹងទុកសម្រាប់ពេលអនាគត។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) រៀបចំកិច្ចពិភាក្សាតុមូល ស្តីពី "សេរីភាពបញ្ចេញមតិនៅកម្ពុជា៖ ការប្រមើលមើលទៅអនាគត"