ម.ស.ម.ក ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​ស្ថាន​ភាព​សេរី​ភាព​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ កន្លង​មកនេះ

១៩-កញ្ញា-២០១៣

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅថ្ងៃ​ទី១៩ ខែ​កញ្ញា​ឆ្នាំ​២០១៣នេះ គម្រោង​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​របស់មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) ចេញ​ផ្សាយ​របាយការណ៍​មួយ​ក្រោម​ចំណង​ជើង​ថា៖ "ការ​គាប​សង្គត់​សេរីភាព​បញ្ចេញ​មតិ៖ ស្ថាន​ភាព​សេរីភាពបញ្ចេញ​មតិ​នៅ​កម្ពុជា ("របាយការណ៍")។ ដើម្បី​ជា​ការ​តាម​ដាន​ស្ថាន​ភាព​ បន្ទាប់​ពី​របាយការណ៍​ចេញ​ផ្សាយ​រួម​គ្នា​មួយ​ក្នុង​ឆ្នាំ​២០១០ ដែល​សម្រប​សម្រួល​ដោយ ម.ស.ម.ក ក្រោម​ចំណង​ជើង​ថា៖ "កម្ពុជា​ត្រូវ​បាន​បំបិទ​មាត់៖ លិទ្ធិ​ប្រជាធិបតេយ្យស្ថិត​ក្នុង​គ្រោះ​ថ្នាក់"​​ របាយ​ការណ៍​នេះ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​ស្ថាន​ភាព​សេរីភាព​បញ្ចេញ​មតិ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន។

ប្រភពព័ត៍មាន : ម.ស.ម.ក ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​ស្ថាន​ភាព​សេរី​ភាព​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ កន្លង​មកនេះ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo