២៧-កញ្ញា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការពលកម្មអន្តរជាតិ ("ILO-BFC") ក្នុងការវិលទៅរកការបង្ហាញជាសាធារណៈដែលគ្រោងបង្ហាញនៅខែមករា ឆ្នាំ២០១៤ ខាងមុខនេះ នូវរបកគំហើញរបស់ខ្លួនមួយចំនួន ដោយផ្អែកលើកម្មវិធីឃ្លាំមើលលើរោងចក្រចំនួន៤៥០ ព្រមទាំងជំរុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់រោងចក្រដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាបច្ចុប្បន្ន និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)គាំទ្រនូវកិច្ចផ្តួចផ្តើមនេះ។
ប្រភពព័ត៍មាន : ម.ស.ម.ក ជំរុញអ្នកទិញ និងសមាគម GMAC ឲ្យគាំទ្រការអនុវត្តន៍តម្លាភាពក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា