១១-តុលា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមគូសបញ្ជាក់ និងបង្ហាញពីការព្រួយបារម្ភពាក់ព័ន្ធនឹងការឆ្លើយតបជាអវិជ្ជមានពីអាជ្ញាធរកម្ពុជាក្នុងការឆ្លើយតបទៅនឹងសំណើ ឬលិខិតជូនដំណឹង របស់ក្រុមសង្គមស៊ីវិលក្នុងគោលបំណងរៀបចំបាតុកម្មដោយសន្តិវិធីនៅទីក្រុងភ្នំពេញ។ ម.ស.ម.ក សូមក្រើនរំលឹកដល់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋាភិបាល) និងអាជ្ញាធរសាលារាជធានីភ្នំពេញថានេះគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល និងអាជ្ញាធរក្នុងការសម្របសម្រួលការរៀបចំធ្វើបាតុកម្មឲ្យមានសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ មិនមែនជាអ្នករឹតត្បិតនោះទេ។
ប្រភពព័ត៍មាន : ម.ស.ម.ក បង្ហាញពីការព្រួយបារម្ភចំពោះការប៉ុនប៉ងជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជាក្នុងការគាបសង្កត់ការជួបប្រជុំដោយសន្តិវិធីរបស់ក្រុមសង្គមស៊ីវិល