៧-វិច្ឆិកា-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ជម្លោះនៃការបោះឆ្នោតជាតិ ក្នុងខែកក្កដា ឆ្នាំ២០១៣ នៅកម្ពុជា បានវិវត្តន៍បន្តិចម្តងៗអាចទៅជាវិបត្តិនយោបាយ។ ទោះបីជាយ៉ាងនេះក្តី ជម្លោះ ឬ/និងវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា គឺមិនមែនជាលើកដំបូងឡើយព្រោះវាធ្លាប់កើតឡើងតាំងពីសម័យសង្គ្រាមត្រជាក់តាំងពីទសវត្សឆ្នាំ១៩៧០ កម្ពុជាមានវិបត្តិនយោបាយ ដោយភ្ជាប់ការតស៊ូដណ្តើមអំណាចនយោបាយដោយអាវុធ និងក្រោយមកទៀតបន្ទាប់ពីដំណើរការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន កម្ពុជាជួបប្រឈមជម្លោះបោះឆ្នោត ហើយឈានទៅរកជម្លោះ ឬជាប់គាំងនយោបាយក្នុងរយៈពេលខ្លី។
ប្រភពព័ត៍មាន : ជម្លោះក្រោយការបោះឆ្នោតឆ្នាំ២០១៣ អាចនឹងក្លាយជាវិបត្តិនយោបាយនៅកម្ពុជា