៩-ធ្នូ-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៣ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) អង្គការសមធម៌កម្ពុជា (EC) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងរៀបចំវេទិកាពិភាក្សាស្តីពី "បញ្ហាដីធ្លីបន្ទាប់ពីការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៣ និងអនុសាសន៍"។ វេទិកានេះមានគោលបំណងផ្តល់ឱកាសដល់អង្គការសង្គមស៊ីវិល សហគមន៍ដែលរងប៉ះពាល់ និងតំណាងគណបក្សនយោបាយដែលជាប់ឆ្នាត បានពិភាក្សាអំពីស្ថានភាពសិទ្ធិដីធ្លីនៅកម្ពុជា បន្ទាប់ពីការបោះឆ្នោតរដ្ឋសភាកាលពីខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ និងផ្ដល់ជាអនុសាសន៍សម្រាប់អនាគត។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការសមធម៌កម្ពុជា និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាស្តីពី "បញ្ហាដីធ្លីបន្ទាប់ពីការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៣ និងអនុសាសន៍"