១២-ធ្នូ-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្ងៃនេះ ទី១២ ខែធ្នូ ឆ្នាំ២០១៣ គម្រោងកំណែទម្រង់ដីធ្លី របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) ចេញផ្សាយរបាយការណ៍ដែលមានចំណងជើងថា <<កម្ពុជា៖ ដីមានជម្លោះ>>។ ស្របពេលដែលដម្លោះដីធ្លីនៅកម្ពុជាកំពុងតែកើនឡើងយ៉ាងខ្លាំងនោះ របាយការណ៍នេះនឹងផ្តល់ជាទិដ្ឋភាពរួម អំពីឫសគល់ ទម្រង់ និងផលប៉ះពាល់នៃជម្លោះ ដែលបានកើតមាននៅទូទាំងប្រទេស ព្រមទាំងផ្តល់ជាអនុសាសន៍ទៅរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះទាំងនេះ។
ប្រភពព័ត៍មាន : ម.ស.ម.ក ចេញផ្សាយរបាយការណ៍ផ្តល់ទិដ្ឋភាពរួមពីស្ថានភាពដីធ្លីនៅកម្ពុជា និងអនុសាសន៍ជាក់លាក់ដើម្បីបញ្ចប់ជម្លោះដីធ្លី