១៨-ធ្នូ-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្មីៗនេះ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានចេញរបាយការណ៍រួម ស្ដីពីការបោះឆ្នោតនៅកម្ពជាឆ្នាំ២០១៣។ អ្នកនាំពាក្យ គ.ជ.ប បានកត់សម្គាល់ឃើញថា របាយការណ៍នេះចេញក្រោយការបោះឆ្នោតមានរយះពេលប្រមាណ៤ខែ ហើយចំពោះខ្លឹមសារគឺគ្រាន់តែយកតូលេខរបស់ គ.ជ.ប ទៅធ្វើវិភាគ ហើយបន្ថែមទៅលើចំណុចមួយចំនួនដូចដែលអង្គការមិនមែនរដ្ឋាភិបាលខាងលើនេះ ធ្លាប់បានចេញរបាយការណ៍តាំងពីមុនថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោតជាពិសេសគឺចង់ឲមានការកែទម្រង់ការបោះឆ្នោតនៅកម្ពុជាទៅតាមការយល់ឃើញរបស់ខ្លួន។
ប្រភពព័ត៍មាន : សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹង របាយការណ៍រួម ស្ដីពីការបោះឆ្នោតនៅកម្ពជាឆ្នាំ២០១៣