១៨-ធ្នូ-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") បានចេញលិខិតចំហមួយ ដោយលើកឡើងពីភាសាដែលមានលក្ខណៈរើសអើង ដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រើក្នុងសុន្ទរកថា ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៣ (ទិវាសិទ្ធិមនុស្សអន្ដរជាតិ)។ លិខិតចំហនោះថ្លែងថា "ក្នុងអំឡុងនៃការប្រមូលផ្ដុំនោះ ឯកឧត្ដម សម រង្ស៊ី បានលើកពិភាក្សាពីជនអន្ដោប្រវេសន៍វៀតណាម ដោយបានហៅពួកគាត់ថា "យួន" ដែលពាក្យនេះ ជារឿយៗ ត្រូវបានចាត់ទុកថាជាពាក្យសម្ដីបង្អាប់បង្អោន"។ បន្ទាប់ពីបានផ្សព្វផ្សាយលិខិតចំហនោះ ម.ស.ម.ក ទទួលការរិះគន់ជាច្រើន តាមរយៈអ៊ីម៉ែល និងបណ្ដាញផ្សព្វផ្សាយសង្គម ដោយមានមតិជាច្រើនអះអាងថាពាក្យ "យួន" ពុំមែនជាពាក្យសម្ដីបង្អាប់បង្អោននោះទេ។
ប្រភពព័ត៍មាន : ម.ស.ម.ក ធ្វើការបញ្ជក់លើលិខិតចំហរបស់ខ្លួនដែលបានផ្ញើជូនថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចំពោះប្រធានបទការរើសអើង