២៤-ធ្នូ-២០១៣
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (“GMAC”) ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) មានភាពអត់ធ្មត់ខ្លាំងពេកក្នុងការចាត់វិធានការចំពោះសហជីព។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា តំណាងឲ្យសមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាង ៤០០ រោងចក្រនៅក្នុងប្រទេសកម្ពុជា ហើយបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា សហជីព “ខិលខូច” តែងតែប្រើប្រាស់កូដកម្ម និងបាតុកម្មហិង្សា និងមិនស្របតាមនីតិវិធីដើម្បីទាមទារផលប្រយោជន៍នានាពីនិយោជក។
ប្រភពព័ត៍មាន : ម.ស.ម.ក សម្តែងក្តីបារម្ភចំពោះការអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលអនុវត្តនូវវិធានការមិនត្រូវអត់ឱនដល់កូដកម្មខុសច្បាប់