មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ចេញផ្សាយ​កំណត់ត្រា​សង្ខេប​ស្តីពី​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ទៅលើ​បាតុករ​នៅ​ឆ្នាំ​២០១៣ និង​ថ្កោលទោស​លើ​អំពើហិង្សា​កើតឡើង​នាពេល​ម្សិ​ញ​មិញ​

៣-មករា-២០១៤

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៤ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) ចេញផ្សាយ​កំណត់​សង្ខេប​ស្តីពី ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ពី​សំណាក់​កងកម្លាំង​រក្សា​សន្តិសុខ​ក្នុង​ឆ្នាំ​២០១៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​(“​កម្ពុជា​)​។ កំណត់ត្រា​សង្ខេប​បង្ហាញ​ថា ការប្រើ​កម្លាំង​ហួសហេតុ​បានកើត​ឡើងជា​រឿង​ទូទៅ​នៅក្នុង​ឆ្នាំ​២០១៣៖ យ៉ាងហោចណាស់​មាន​បាតុកម្ម​ចំនួន​២៥ ត្រូវបាន​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ដែល​បាន​ប្រើ​ដំបងឆក់ កាំភ្លើង ឧស្ម័ន​បង្ហូរទឹកភ្នែក បំពង់​បាញ់​ទឹក និង​ដំបង​វាយ​និង​បំបែក​បាតុករ​។ ការបាញ់បោះ​ពី សំណាក់​ក្រុម​កងកម្លាំង​រក្សា​សន្តិសុខ​ទៅលើ​បាតុកម្ម​បាន​នាំ​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​បន្សល់ទុក​មនុស្ស​ម្នាក់​ពិការ និង​យ៉ាងហោចណាស់ ១៦​នាក់ បាន​រងរបួស​។ ចំនួន​បាតុករ​ជាច្រើន​រាប់មិនអស់​ត្រូវបាន​វាយដំ ក្នុងនោះ​មាន​ស្ត្រី​បីនាក់​រងគ្រោះ​ដោយសារ​រលូត​កូន​ផងដែរ​។​

ប្រភពព័ត៍មាន : មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ចេញផ្សាយ​កំណត់ត្រា​សង្ខេប​ស្តីពី​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ទៅលើ​បាតុករ​នៅ​ឆ្នាំ​២០១៣ និង​ថ្កោលទោស​លើ​អំពើហិង្សា​កើតឡើង​នាពេល​ម្សិ​ញ​មិញ​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo