៣១-មករា-២០១៤
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
សិទ្ធិសេរីភាពខាងការបង្កើតសមាគម ត្រូវបានការពារដោយបទប្បញ្ញតិ្តមួយចំនួននៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ទោះជាយ៉ាងដូចនេះក្តី ការរំលោភបំពានជាច្រើនលើសេរីភាពខាងការបង្កើតសមាគម ជារឿយៗតែងកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ដែលត្រូវបានមើលឃើញថាជាប្រទេសដ៏គ្រោះថ្នាក់មួយ នៅពេលចូលជាសមាជិកសហជីព។ នៅខែតុលា ឆ្នាំ២០១៣ អង្គការពលកម្មអន្តរជាតិ (“អាយឡូ”) បានដាក់ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមករណីប្រទេសចំនួន ៣ ថាជា ប្រទេសដែលមានគ្រោះថ្នាក់ និងចាំបាច់បំផុតត្រូវដោះស្រាយពាក់ព័ន្ធនឹងសេរីភាពខាងការបង្កើតសមាគម។
ប្រភពព័ត៍មាន : កម្រងឯកសារសិទ្ធិជាមូលដ្ឋាន៖ ការចូលជាសមាជិកសហជីព