៣-កុម្ភៈ-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ថ្កោលទោសចំពោះមរណភាពនៅចុងសប្តាហ៍នេះរបស់អ្នកសារព័ត៌មាននៃកាសែតជាខេមរៈភាសា ឈ្មោះ មាគ៌ាកម្ពុជា គឺលោក សួន ចាន់ នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ មរណភាពរបស់លោកសួន ចាន់ គឺជាការប្រមាថមួយផ្សេងទៀតលើសេរីភាពក្នុងការបញ្ចេញមតិ ហើយជាពិសេសលើសេរីភាពសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលអ្នកសារព័ត៌មានជានិច្ចជាកាលត្រូវបានគេដៅមុខចំពោះការងាររបស់ពួកគេនិងខណៈពេលដែលវប្បធម៌និទណ្ឌភាពចំពោះបទល្មើសនានាកំពុងរីករាលដាល។ យោងតាមអត្ថបទកាសែត ភ្នំពេញប៉ុស្តិ៍ ដែលមានចំណងជើងថា (”អ្នកសារព័ត៌មានត្រូវបានវាយសម្លាប់នៅខេត្តកំពង់ឆ្នាំង” ចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤) អាជ្ញាធរមូលដ្ឋានជឿថា លោក សួន ចាន់ ត្រូវបានក្រុមអ្នកនេសាទមូលដ្ឋានសម្លាប់ ដោយសារតែការងាររាយការណ៍ពីបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់នោះទេ។
ប្រភពព័ត៍មាន : ឃាតកម្មលើអ្នកសារព័ត៌មានដែលរាយការណ៍ពីករណីនេសាទខុសច្បាប់នៅក្នុងខេត្តកំពង់ឆ្នាំងគឺជាការប្រមាថលើសេរីភាពបញ្ចេញមតិនៅកម្ពុជា