២០-កុម្ភៈ-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យោងតាមព័ត៍មានជាភាសាអង្លេសដែលចេញផ្សាយក្នុង “កាសែតភ្នំពេញប៉ុស្តិ៍” និង “កាសែត ឌឹ ខេមបូឌា ដេលី” ស្តីពីការពួ្រតវាយសម្លាប់លើជនជាតិវៀតណាម បន្ទាប់ពីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយនៅខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ការពីថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០១៤ យើងខ្ងុំជាអង្គការសិទ្ធិមនុស្ស រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) និង អង្គការការពារសិទ្ធិជនជាតិភាគតិច សូមសម្តែងនូវការសោកស្តាយអំពីឧប្បត្តិហេតុនោះ និងសូមចូលរួមមរណះទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារនៃសព។ យើងខ្ងុំសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព៕
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍រួមស្តីពីការពួ្រតវាយសម្លាប់លើជនជាតិវៀតណាម