កំណត់​ត្រា​សង្ខេប​ខែមីនា ឆ្នាំ២០១៤ ឯណាទៅយុត្តិធម៌ខ្ញុំ?

២៤-មីនា-២០១៤

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

បន្ទាប់ពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តដែល​បានប្រព្រឹត្តិ​ទៅនា​ថ្ងៃទី​២៨​ ខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​អនុវត្ត​នូវ​សិទ្ធិសេរីភាព​ខាង​ការ​ជួប​ប្រ​ជំ​ក្នុង​ស្ថាន​ភាព​​មួយ​​ដែល​​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ ប៉ុន្តែ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែកញ្ញា ឆ្នាំ​២០១៣​ កង​កម្លាំង​រក្សា​សន្តិ​សុខ​​បាន​​ប្រើ​​ប្រាស់​​វិធី​​សាស្រ្ត​​ចាស់​​របស់​ខ្លួន​ហើយ​បាន​​ប្រើ​​កម្លាំង​ហួស​ហេតុ​ម្តង​​ហើយ​​ម្តង​​ទៀត​​ដើម្បី​​បង្រ្កាប​​ទៅ​​លើ​​អ្នក​​ត​វ៉ា​។ អំពើ​​ហិង្សា​ក្រោយ​ការ​​បោះ​ឆ្នោត​​បាន​​បណ្តាល​​ឱ្យ​មាន​មនុស្ស​​ ៦នាក់ស្លាប់ ​យ៉ាង​ហោច​ណាស់​​មនុស្ស​ម្នាក់​បាន​បាត់​ខ្លួន​ និង​​មនុស្ស​​រាប់​​សិប​​នាក់​​ទៀត​​រង​របួស។​​ប៉ុន្តែ​ខណៈដែ​ល​​អ្ន​កតវ៉ា​​បាន​​ត្រូវ​​អាជ្ញា​ធរ​​ចាប់​​ខ្លួន​​ព្រម​​ទាំង​​ប្រឈម​​នឹង​​ការ​ចោទ​ប្រកាន់​​នា​​ពេល​​បច្ចុប្បន្ននេះ គេពុំទាន់​ឃើញ​ចំ​ណាត់​ការ​​ឱ្យមានការ​ស៊ើប អង្កេត​ឯក​រាជ្រ​មួយទៅ​លើ​ករណី​ប្រើប្រាស់​កម្លាំង​សន្តិសុខ កម្ពុជា​នៅឡើយ​ទេ។​​

ប្រភពព័ត៍មាន : កំណត់​ត្រា​សង្ខេប​ខែមីនា ឆ្នាំ២០១៤ ឯណាទៅយុត្តិធម៌ខ្ញុំ?

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo