១-មេសា-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ដោយសារសម័យប្រជំរដ្ឋសភាលើកទី២ នីតិកាលទី៥ នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា("រដ្ឋសភា") បើកសម័យប្រជុំនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា("ម.ស.ម.ក")សូមអំពាវនាវឱ្យរដ្ឋសភាផ្អាករាល់ការអនុមត័តច្បាប់ថ្មីទាំងឡាយ ដរាបណាបញ្ហាជាប់គាំងនយោបាយត្រូវបានដោះស្រាយ និងសមាជិកសភានៃគណបក្សនយោបាយទាំងពីរដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាខែកក្កដា ឆ្នាំ២០១៣ ទទួលយកអាសនៈរបស់ខ្លួននៅក្នុងរដ្ឋសភា។ ម.ស.ម.ក ព្រួយបារម្ភថា សេចក្តីព្រាងច្បាប់នឹងមិនត្រូវបានពិនិត្យពិច័យគ្រប់គ្រាន់ និងមិនបានឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ ប្រសិនបើ មានតែតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ("ប្រ.ជ") អង្គុយនៅក្នុងរដ្ឋសភានោះ។
ប្រភពព័ត៍មាន : មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមពំពាវនាវឱ្យរដ្ឋសភាជាតិផ្អាកការអនុម័តច្បាប់ថ្មីទាំងឡាយ ដរាបណាបញ្ហាជាប់គាំងនយោបាយត្រូវបានដោះស្រាយ