២៦-មេសា-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមចូលរួមរំលឹកខួបគម្រប់ពីរឆ្នាំនៃខាតកម្មរបស់លោកឈុតវុទ្ធីដែលបានស្លាប់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ និងសូមចូលរួមមរណៈទុក្ខចំពោះការបាត់បង់រូបលោក។ ដើម្បីរំលឹកគុណូបការៈចំពោះរូបលោក ម.ស.ម.ក នឹងចូលរួមពិធីបុណ្យរំឮកខួបនៅថ្ងៃនេះ ដែលអង្គការការពារធនធានធម្មជាតិរៀបចំឡើងនៅភូមិវាលបី ឃំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាទីដេលលោកឈុតវុទ្ធី ត្រូវឃាតករបាញ់សម្លាប់។ យើងខ្ញុំ សូមលើកទឹកចិត្តដល់សាធារណជនឲ្យចូលរួមជាមួយយើងខ្ញុំដើម្បីគោរពវិញ្ញាណក្ខន្ធ របស់លោកនៅក្នុងពិធីបុណ្យនេះ ដែលមានការអញ្ជើញ និងនិម្ន្តចូលរួមពីសំណាក់សកម្មជនអ្នកគាំទ្រ ព្រមទាំងព្រះសង្ឃដែលធ្វើដំណើរមកពីគ្រប់មជ្ឈដ្នានទូទាំងប្រទេសមកកាន់ខេត្តកោះកុង ដើម្បីឧទ្ទិសកុសល និងបួងសួងសុំឲ្យវិញ្ញាណក្ខន្ធរបស់លោកដែលបនាបូជាអាយុជីវិតក្នុងបុព្វហេតុការពារព្រៃឈើរបស់ព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") បានទៅកាន់សុគតិភព។
ប្រភពព័ត៍មាន : ម.ស.ម.ក សុមចូលរួមមរណៈទុក្ខគម្រប់ខួបពីរឆ្នាំនៃសកម្មជនបរិស្ថាន លោកឈុត វុទ្ធី និងថ្កោលទោសចំពោះវប្បធម៌អំពើហិង្សា និងនិទណ្ឌភាពដែលបន្តកើតមានឡើងនៅកម្ពុជា