១-ឧសភា-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
នៅក្នុងឱកាសទិវាពលកម្មថ្ងៃទី ១ ខែឧសភាឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា(រដ្ឋាភិបាល) ប្តេជ្ញាគោរព និងលើកកម្ពស់សិទ្ធិការងារនិងសិទ្ធិរបស់កម្មករនៅក្នុងព្រះរាជាណាចក្រកម្ពុជា (កម្ពុជា)។ ទោះបីជាការរំលោភបំពានសិទ្ធិមនុស្សមានការរីករាលដាលច្រើនយ៉ាងណាក្តី ក៏រដ្ឋាភិបាលបានអនុវត្តតិចតួចក្នុងការដោះស្រាយបញ្ហានានាឲ្យបានជាក់លាក់ថ្វីបើខ្លួនមានកាតព្វកិច្ចត្រូវបំពេញតាមផ្លូវច្បាប់ក៏ដោយ។
ប្រភពព័ត៍មាន : នៅក្នុងឱកាសទិវាពលកម្ម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ នេះ ម.ស.ម.ក សូមអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងជាថ្មីបន្ថែមទៀតដើម្បីការពារសិទ្ធិរបស់កម្មករ