៦-ឧសភា-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
តបតាមកម្មវត្ថុ និងយោងខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការមិនមែនរដ្ឋាភិបាល មិនចូលបក្សសម្ព័ន្ធ ធ្វើការលើកកម្ពស់ មិនការពារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស នៅកម្ពុជាសូមជម្រាបជូន ឯកឧត្តមមេត្តាជ្រាបថា ម.ស.ម.ក បានទទួលពាក្យសុំអន្តរាកមន៍របស់កញ្ញលី សៀវមិញ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ចំពោះករណីដេលក្រុមគ្រួសាររបស់លោកទទួលរងអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញជាច្រើនលើកច្រើនសារដោយសារករណីទំននាស់ដីធ្លីជាមួយក្រុមហ៊ុនយុន សៀ។
ប្រភពព័ត៍មាន : សំណើឲ្យអាជ្ញាធរចាត់វិធានការចំពោះអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញទៅលើក្រុមគ្រួសារលោក លីស្រ៊ាខេង និងគ្រួសារពីរទៀត ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន យុន សៀ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព។