១៦-ឧសភា-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងខ្ញុំជាអង្គការសង្គមស៊ីវិល និងសហជីពជាតិ គណៈកម្មការអ្នកច្បាប់អន្តរជាតិ ព្រមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដូចមានរាយឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍រួមនេះសូមស្នើឲ្យរដ្ឋសភាពន្យារការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ដែលរដ្ឋសភាគ្រោងនឹងបើកសម័យប្រជុំពេញអង្គពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងនេះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ដោយសារតែសេចក្តីព្រាងច្បាប់ទាំងនេះពុំបានផ្សព្វផ្សាយជាសាធារណៈជាមុន ព្រមទាំងពុំបានបើកឲ្យមានកិច្ចពិគ្រោះយោបល់ជាចំហ និងទូលំទូលាយជាមួយសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ។ យោងតាមមាត្រាទី ៣៥ និងមាត្រាទី៤៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ("រដ្ឋធម្មនុញ្ញ") បញ្ញត្តថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពនយោបាយ និងមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ។
ប្រភពព័ត៍មាន : អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិអំពាវនាវឲ្យរដ្ឋសភាពន្យារការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ទាំងបីពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងតុលាការ