១៦-មិថុនា-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០១៤ នេះសម្ពោធគម្រាងថ្មីមួយរបស់ខ្លួន គឺគម្រោងពង្រឹងអំណាចអ្នកសរសេរប្លុកស្រ្តីកម្ពុជា និងប្រកាសជ្រើសរើសបេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់គម្រោងនេះ។ គម្រោងនេះមានគោលបំណងពង្រឹងឲ្យមានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងឥទ្ធិពលរបស់និស្សិតស្រីនៅសាកលវិទ្យាល័យដែលមកពីគ្រប់ទិសទីនៅកម្ពុជាតាមរយៈការបណ្តុះបណ្ដាលឲ្យស្ត្រីទាំងនេះក្លាយជាអ្នកសរសេរប្លុកនៅកម្ពុជា និងក្លាយជាអ្នកកាន់តែសកម្មនៅលើប្រព័ន្ធអ៊ីនធឺណិត។
ប្រភពព័ត៍មាន : ម.ស.ម.ក ទទូលបានថវិការខ្នាតតូចរបស់ រ៉ាយស៊ីង វ៉យស៍ និងសម្ពោធគម្រោងពង្រឹងអំណាចអ្នកសរសេរប្លុកស្រ្តីកម្ពុជា