១៥-កក្កដា-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៤ - អង្គការ លីកាដូ មានការសោកស្តាយជាខ្លាំងចំពោះការប្រើប្រាស់អំពើហិង្សាកាលពីព្រឹកមិញនេះ រវាងបាតុករ និងអាជ្ញាធរ នៅពេលមានការប្រមូលផ្តុំគ្នានៅក្បែរទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។ ការប្រមូលផ្តុំនាព្រឹកនេះ ដែលត្រូវបានរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ បានប្រែក្លាយជាមានអំពើហិង្សាភ្លាមៗបន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធររដ្ឋជាច្រើន ហើយបណ្តាលឲ្យមនុស្សជាច្រើនរងរបួស ដោយអ្នកដែលរងរបួសធ្ងន់ធ្ងរបំផុតគឺក្រុមសន្តិសុខខ័ណ្ឌ ដែលត្រូវបានពង្រាយនៅទីនោះដើម្បីរារាំងពីការជួបជុំនៅទីនោះ។
ប្រភពព័ត៍មាន : អង្គការ លីកាដូ សូមថ្កោលទោសការប្រើប្រាស់អំពើហិង្សាកាលពីព្រឹកមិញនៅទីលានប្រជាធិបតេយ្យ