១២-សីហា-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
អង្គការ លីកាដូ មានការមិនពេញចិត្តជាខ្លាំង ចំពោះការបំបែកយ៉ាងហិង្សាទៅលើអ្នកភូមិជាង ៥០នាក់ មកពីសហគមន៍ ឡ ពាង ក្នុងខេត្តកំពង់ឆ្នាំង ដែលបានចាប់ផ្តើមដង្ហែក្បួន ដោយអហិង្សាចម្ងាយ ៦០គីឡួម៉ែត្រ មកកាន់រាជធានីភ្នំពេញ ដើម្បីអំពាវនាវរកដំណោះស្រាយសម្រាប់ទំនាស់ដីធ្លីដ៏រាំុំរ៉ៃរបស់អ្នកទាំងនោះ។ អំឡុងពេលបំបែក អ្នកភូមិចំនួន ៣នាក់ (រួមទាំងប្តីរបស់តំណាងសហគមន៍ ឡ ពាង អ្នកស្រី អ៊ុំ សុភី) ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។
ប្រភពព័ត៍មាន : អង្គការ លីកាដូ ថ្កោលទោសចំពោះការបង្រ្កាបដោយហិង្សាលើការដើរ ហែក្បួនអហិង្សារបស់អ្នកភូមិ ឡ ពាង