លិខិតចំហរបស់ ម.ស.ម.ក គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការដោះស្រាយទំនាស់ដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា

២១-សីហា-២០១៤

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

យោងតាមកម្មវត្ថុខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូម​សម្ដែង​នូវ​ការ​គាំ​ទ្រ​ចំពោះ​ប្រសាសន៍​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ដែលបាន​ថ្លែង​ឡើង​នៅ​ថ្ងៃ​ទី១៨​ ខែ​សីហា​ ឆ្នាំ២០១៤ នៅក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្ត្រ​ជាតិ​ស្ដី​ពីសន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ ឆ្នាំ២០១៤-២០១៨​។ នាង​ខ្ញុំ​សូមសម្ដែង​ការ​គាំទ្រ​ចំពោះ​ការប្ដេជ្ញា​របស់​សម្ដេច​ក្នុងការ​ស្វែង​រកដំណោះ​ស្រាយ​ក្នុងទំនាស់​ដីធ្លី​នៅ​កម្ពុជា​។ ទំនាស់​ដីធ្លី​បាន​ញាំញី​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​ហើយ ដែលធ្វើ​ឱ្យប៉ះ​ពាល់​ជាខ្លាំង​ដល់ប្រជា​ពលរដ្ឋ​កម្ពុជា​។ មាន​តែ​ដំណោះស្រាយ​ជាក់​លាក់​តែម្យ៉ាង​ប៉ុណ្ណោះ​ ដែល​អាច​ដោះស្រាយ​នូវបុព្វ​ហេតុ​ចម្បង​នៃទំនាស់​ដី​ធ្លីបាន​ ដែល​បញ្ហា​ទាំងនេះ​ត្រូវ​តែ​ធ្វើ​ការ​ដោះស្រាយ​ឱ្យបាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើទៅ​បាន។

ប្រភពព័ត៍មាន : លិខិតចំហរបស់ ម.ស.ម.ក គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការដោះស្រាយទំនាស់ដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo