សមាជិកក្រុម​ប្រឹក្សា​ខណ្ឌ​គណបក្ស​សង្គ្រោះជាតិ​ទី១២ ដែល​ត្រូវ​បាន​ចាប់ខ្លួន លើ​ករណី​ហិង្សានៅ​ស្ពាន​នាគ

២៩-កញ្ញា-២០១៤

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នាព្រឹកនេះ សមាជិកក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌច្បារ​អំពៅនៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុំ វុទ្ធី ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹងអំពើ​ហិង្សា​ដែលបាន​កើតឡើង​កាលពី​ថ្ងៃទី១៥ ខែ​កក្កដា នៅទីលាន​ប្រជាធិបតេយ្យ។ លោក ត្រូវបាន​ប្រពន្ធ​គាត់ឃើញ​ចុងក្រោយ​នាព្រឹកនេះ ក្រោយ​ពេល​អ្នកស្រី​បាន​ទៅផ្សារ។ រូបថត​បានលេច​ឡើងពី​ប្រភព​សារព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល ដោយ​បង្ហាញថា​លោក វុទ្ធី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក ត្រូវបាន​បញ្ជូន​ខ្លួន និង​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ម១ នៃ​ព្រៃស។ លោក ស៊ុំ វុុទ្ធី ជាសមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទី១២ ហើយ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ប្រភពព័ត៍មាន : សមាជិកក្រុម​ប្រឹក្សា​ខណ្ឌ​គណបក្ស​សង្គ្រោះជាតិ​ទី១២ ដែល​ត្រូវ​បាន​ចាប់ខ្លួន លើ​ករណី​ហិង្សានៅ​ស្ពាន​នាគ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo