១៥-តុលា-២០១៤
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងខ្ញុំទាំងអស់គ្នាជាក្រុមអង្គការសង្គមស៊ីវិលដូចដែលបានរាយនាមខាងក្រោមសូមថ្កោលទោសចំពោះអាជ្ញាធរខេត្តឧត្តរមានជ័យ ដែលចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ មកបានធ្វើការរារាំង បំពារបំពាន និងគំរាមកំហែងដល់បុគ្គលិកសិទ្ធិមនុស្ស។ ថ្មីៗនេះបុគ្គលិករបស់អង្គការសមធម៌កម្ពុជាបួនរូបបានចុះទៅធ្វើការសិក្សាស្រាវជ្រាវដល់មូលដ្ឋាន ក្នុងខេត្តឧត្តរមានជ័យទាក់ទងទៅនឹងផល់ប៉ះពាល់នៃការបណ្តេញចេញដោយបង្ខំ ដែលបណ្តាលមកពីគម្រោងដីសម្បទានសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍ចំការដំណាំអំពៅ។
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍រួម ទាក់ទងទៅនឹងការបន្តទង្វើរខុសច្បាប់របស់អាជ្ញាធរខេត្តឧត្តរមានជ័យមកលើបុគ្គលិករបស់អង្គការសមធម៌កម្ពុជា