ម​.​ស​.​ម​.​ក សម្ភោ​ធ​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​និទណ្ឌភាព​

២-វិច្ឆិកា-២០១៤

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ថ្ងៃ​ទី ២ ខែវិច្ឆិកា ឆ្នាំ​២០១៤ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សម្ពោធ​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព​ប្រចាំឆ្នាំ​ក្នុងឱកាស​ទិវា​បញ្ចប់​និទណ្ឌភាព​អន្តរជាតិ​សម្រាប់​បទល្មើស​ប្រឆាំង​លើ​អ្នកសារព័ត៌មាន ដែល​អង្គការសហប្រជាជាតិ ទទួលស្គាល់​ជា​លើកដំបូង​។ ម​.​ស​.​ម​.​ក ឆ្លៀត​ក្នុង​ឱកាស​នេះ សូម​លើក​នូវ​បញ្ហា​និទណ្ឌភាព​ដែល​រីករា​លដាល​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​។ យុទ្ធនាការ​នេះ មាន​គោលបំណង​ប្រមូល​គៀងគរ និង​ផ្សាយ​បន្ត​នូវ​ការទាមទារ​របស់​សាធារណជន​ទៅកាន់​រាជរដ្ឋាភិបាល​កម្ពុជា (​រដ្ឋាភិបាល​) ដើម្បី​បញ្ចប់​និទណ្ឌភាព​។ យើង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ថតរូប​ខ្លួនឯង​ផ្ទាល់​កាន់​បដា​ដែល​មាន​ន័យ​ក្នុង​ការប្ដេជ្ញា​ប្រឆាំង​និទណ្ឌភាព​។​

ប្រភពព័ត៍មាន : ម​.​ស​.​ម​.​ក សម្ភោ​ធ​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​និទណ្ឌភាព​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo