សិទ្ធិនៅលើការ​ទិញ​ដូរ៖ ជីវិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា

២០-មករា-២០១៥

ការ​ចេញ​ផ្សាយ : របាយការណ៍

អង្គការ លីកាដូ នឹងចេញ​ផ្សាយ​នូវរបាយ​ការណ៍​ថ្មីមួយ​ស្តីអំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ពន្ធនាគារ​កម្ពុជា និង​សិទ្ធិ​មនុស្ស ដែល​ជាប់ទាក់​ទង​លើការ​ជំនុំ​ជម្រះ​សកម្មជន​ទាំង ១០នាក់ និង​ព្រះ​សង្ឃ​មួយ​អង្គ នៅមុន​ពេល​បើក​សវនាការ​សាលា​ឧទ្ធរណ៍ នៅ​សប្តាហ៍នេះ​លើ​ករណី​អ្នកទាំង​នោះ ដែល​គ្រប់ការ​ផ្តន្ទា​ទោស និងការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយ​មិន​ត្រឹមត្រូវ​នៅក្នុង​ការ​ជំនុំ​ជម្រះ​ដោយ​អយុត្តិធម៌ ។ របាយការណ៍ស្តី​អំពី “សិទ្ធិ​នៅលើ​ការទិញ​ដូរ៖ ជីវិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា” រៀបរាប់​យ៉ាង​លម្អិត​លើ​ការ​រំលោភ​បំពាន ការរើស​អើង ការ​កេង​ប្រវ័ញ្ច និង​អំពើ​ពុករលួយ ដែល​កំពុង​បន្ត​កើត​មាន​ឡើង និងជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​កត់​សម្គាល់ថា​ទោះបី​ជា​បាន​ចាប់ផ្តើម​ជំហាន​ក្នុងការ​កែទម្រង់​ក៏​ដោយ ក៏ឧបសគ្គ​មួយ​ចំនួន​នៅតែ​មាន ដូចជា​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ រចនា​សម្ព័ន្ធ​គ្រប់គ្រង​នៅមាន​ភាព​ខ្វះខាត ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលា​ឧទ្ធរណ៍ ខ្វះខាត​ក្នុងការ​អនុវត្ត​ច្បាប់ និងកង្វះ​សមត្ថភាព​ខាង​ចំណេះដឹង​ក្នុង​ចំណោម​មន្រ្តី​ពន្ធនាគារ​មួយ​ចំនួន។

ប្រភពព័ត៍មាន : សិទ្ធិនៅលើការ​ទិញ​ដូរ៖ ជីវិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo