២៦-មករា-២០១៥
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះសាលដីកា ដែលត្រូវបានប្រកាសនាព្រឹកនេះដោយសាលាឧទ្ធរណ៍ លើសំណុំរឿងសកម្មជនស្ត្រីបឹងកក់ចំនួន ១០នាក់ និងព្រះសង្ឃមួយអង្គ។ បន្ទាប់ពីសវនាការឧទ្ធរណ៍ ដែលស្ទើរតែមិនបានផ្តល់សិទិ្ធក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ទាល់តែសោះ សាលាឧទ្ធរណ៍បានសម្រេចដំកល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានផ្តន្ទាទោស និងដាក់ពន្ធនាគារមិនត្រឹមត្រូវលើអ្នកទាំងនោះ ទោះបីជាមានការកាត់បន្ថយទោសពន្ធនាគារ និងពិន័យមួយចំនួនក៏ដោយ។
ប្រភពព័ត៍មាន : ក្រុមសង្គមស៊ីវិលថ្កោលទោសការបន្តឃុំខ្លួនសកម្មជនទាំង ១១នាក់